ទៅផ្ទះ២៣ថ្ងៃទៀត

showbinhtx1

Airberlin មហាថោក! ពី អូស្លូ មក បាងកង ថ្លៃត្រឹមតែ ៣២០ អឺរ៉ូ!

header_logo

bkk-phn

ម្តងនេះសាកជិះ Airasia ម្តង មិនដែលជិះទេ! មិនដឹងល្អអត់។ Airasia ហ្នឹងក៏មិនថ្លៃដែរ តែប្រហែល ៤០ អឹរ៉ូ ទៅដល់ ភ្នំពេញ ដូចគ្នា!

សង្ឃឹមថាសេវ៉ាល្អចុះ!

2 comments 5 ខែ ឧសភា 2009

Khmer A1 Standard Level

ស្អែកប្រលងវិញ្ញាសាភាសាខ្មែរ A1 Standard។
វិញ្ញាសាមានពីរ

  • វិញ្ញាសាទី១៖ សំនេរវិភាគលើអត្ថបទដកស្រង់
  • វិញ្ញាសាទី២៖ សំនួរទូទៅទាក់ទងអក្សរសិល្ប៍

khmer-a11

Add comment 3 ខែ ឧសភា 2009

ស្ថាបត្យកម្មសម័យអាណានិគមន៍

	le-pont-du-dollar-ou-le-pont-verneville-le-canal-a-ete-comble-entre-1928-et-1935

ស្ពានឥន្ទនូ (ម្តុំផ្សាចាស់សព្វថ្ងៃ) ១៩៣៥

4 comments 2 ខែ ឧសភា 2009

កថាខណ្ធមួយក្នុងរឿងផ្កាស្រពោន…

កថាខណ្ធមួយក្នុងរឿងផ្កាស្រពោនដែលពណ៌នាពីទិដ្ឋភាពអារម្មណ៍ប្រហាក់ប្រហែលនឹងអារម្មណ៍របស់ខ្ញុំឥលូវនេះ

​​​​​​​​​វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង
នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យ
ចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅ
ក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅមានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្ស ទាំងឡាយ
ក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេ
ដូចជាមនុស្សស្រវឹង គឺ
ស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញ សប្បាយអ្វីបានយូរ
ដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយ
សៀវភៅធំៗដ៏មាន
វិជ្ជាពិបាក ឡើងងងឹតមុខលាហើយសម្លេងគ្រូអាចារ្យ ដែលបង្ខិតបង្ខំស្តី
បន្ទោស
លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញលាហើយកន្លែងទទួលភោជនាហារ
ដែល
ធុំក្លិនឆ្អាបជាប់នឹងច្រមុះ!លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួត
ប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិ
សន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លានដើរលេងតាម កំសាន្ត។
ឈប់ពីរខែ ជយោ!

Add comment 1 ខែ ឧសភា 2009

Yearbook ប្រចាំឆ្នាំ២០០៩

ក្រោយពេលចំនាយពេលជាងពីអាទិត្យរចនា និង ពិនិត្យកែរសំរួល សៀវភៅកំរងអនុស្សាវរីយ៍ប្រចាំឆ្នាំ២០០៩ ត្រូវបានសំរេចដោយស្នាដៃខ្ញុំ!!

សូមចុចត្រង់នេះ

Add comment 27 ខែ មេសា 2009

Acceptance to Colby College

campus_aerial1

My future college

Yeah! Finally, I got in!!! COLBY!!!

2 comments 28 ខែ មីនា 2009

Rejection From Northwestern University

northwestern

ដាក់មើលលេងៗ អត់ជាប់ដែរ។​ អាសាលាអីគេហ្នឹង លំដាប់ខ្ពស់ដែរហ្នឹងណាស់ លេខ១២ នៅអាមេរិច ហើយ ជាប់លេខមួយខាងជំនាញ សារព័ត៌មាន។ នៅចាំស្តាប់អាផ្សេងៗទៀតសិន!

1 comment 27 ខែ មីនា 2009

Student Village page

Student Village page

Student Village page

Add comment 21 ខែ មីនា 2009

Global Concern

ពេញមួយថ្ងៃ តាំងពីព្រលឹមម៉ោង៧ រហូតដល់ម៉ោងជាង៥ល្ងាច ខ្ញុំជាប់រវល់ជាមួយ​ Global Concern​​ (កម្មវិធីមួយរបស់សាលាជំរុញការខ្វល់ខ្វាយពីពិភពលោក)។ ធម្មតាប្រធានបទអាចពី បំរែបំរួលបរិយាកាសភពដែនដី, សាសនា រឹ ស្ត្រី។​ លើកនេះប្រធានបទផ្តោតលើ ប្រទេសក្នុងតំបន់ Scandinavian  (អឹរ៉ុបខាងជើង)។ លើកនេះខ្ញុំមានមុខងារធំដំដែរហ្នឹង ជា workshop leader ក្នុងប្រធានបទ របបរាជានិយមនៅនរវេស៍។ ប្រធានបទនេះចែកជាផ្នែកតូចៗ ៥គឹ៖

  • ប្រទេសន័រវេស៍ និង ការផលិតសព្វាវុធ
  • របបរាជានិយម និង ក្រុមរាជវង្សនៅ Scandinavian
  • អន្តោប្រវេសន៍ និង កំនើនប្រជាជន
  • ប្រសិទ្ឋភាពប្រព័ន្ឋសេវ៉ាសង្គម នៅន័រវេស៍
  • តន្ត្រី និង សិល្បៈ របស់ Scandinavian

អ្វីដែលភ្ញាកផ្អើលសំរាប់ខ្ញុំគឹ ម្នាក់ៗនៅ Scandinavian ហាក់មានទំនោរជ្រល់ប្រឆាំងនឹងរបបរាជានិយម។ គេចាត់ទុក រាជវង្ស ជាក្រុមអត់ប្រយោជន៍ និង ខ្ចះខ្ជាយចំនូលពន្ឋ។ ម្នាក់ហាក់មើលគ្មានឃើញសារប្រយោជន៍របបរាជានិយមបន្តិចណាសោះ។ មិនតែប៉ុណ្ណឺង ថែមទាំងព្យាយាមវាតទីយកតែគំនិតខ្លួនឯង។ ម្នាក់ៗគ្មានរៀនស្វែងយល់ និង​ គិតក្នុងទស្សនៈវិស័យចំហពីគំនិតដែលខ្លួនមិនពេញចិត្ត។ វាជាបញ្ហាដដែលៗ ដែលមនុស្សតែង មានទំនោរអវិជ្ជមានលើអ្វី ដែលគេពេញចិត្ត។

Add comment 19 ខែ មីនា 2009

បណ្តាញរាប់អានមិត្តភ័ក្តថ្មីមួយ

ខ្ញុំកំពុងសាកល្បងរុករកមើលពីវិធីផ្ញើរសារពី វ៉ិបសាយ ទៅកាន់ទូរស័ព្ទ នៅខ្មែរ ស្រាប់តែប្រទះឃើញ បណ្តាញរាប់អានមិត្តភ័ក្តថ្មីមួយ http://www.riikriey.com
បណ្តាញនេះអនុញ្ញត្តឲប្រើ sms ចំនួន ៣០ទៅកាន់ទូរស័ព្ទនៅខ្មែរដែលប្រើបណ្តាញ Star-Cell ​(098), Camshin(011), និង Hello (015, 016) នៅពេលចុះឈ្មោះដំបូង និង អាចស្វែងរក និង រាប់អានមិត្តភ័ក្តបានទៀត។ ស្វែងយល់បន្ថែមដោយខ្លួនឯងនៅ​ ​http://www.riikriey.com

Add comment 18 ខែ មីនា 2009

សួស្តីក្រោយពីបែករាប់សិបខែ!!

នេះជាលើទី១ ក្រោយពីបានមករៀន អាយ.ប៉ី ដែលមានលទ្ឌភាពបើកចាក់ដោយស្របច្បាប់ពេលប្រលងសាក។ នេះរំលឹកដល់អនុស្សាវរីយ៍បើកចាក់សៀវភៅកាលរៀននៅវិទ្យាល័យ ពិសេសកាលពីប្រលងបាក់ឌុប ២ឆ្នាំមុន។ គ្រូសេដ្ឋកិច្ចមិនដឹងនឹកឃើញមិចម៉ាទេ បើកឪកាសឲយកក្រដាស់ប្រុយុង (Cheat sheet) មួយសន្លឹកចូល​ តែឲតែមួយសន្លឹកទេ ចង់សរសេអី ដាក់អីក៏បានតាមចិត្ត។ កាលពីលឺដំបូង គិតថាគាត់និយាយលេង ព្រោះមិនដែលលឺមានទេ ការលួចលាក់ប្រុយុង រឺ លួចចំលង នៅក្នុង អាយ.ប៊ី។ តែអាចឹងក៏ល្ងម្យ៉ាងដែរព្រោះអាសេដ្ឋកិច្ចអីគេនឹង មិនមែនស្រួលទេ។ទោះមានឯកសាមើលហើយ ប្រលងចង់យ៉ាប់ម្តងៗ! ណាមួយប្រលងសេដ្ឋកិច្ចនៅនេះ មិនមែនធ្វើតែស្តលើការចងចាំណា សំខាន់គឺការផ្សាភ្ជាប់ទ្រឹស្តីសេដ្ឋកិច្ចនឹងស្ថានភពជាក់ស្តែង។

សូមចុច link​ ខាងក្រោមដើម្បីទាញ Cheat sheet ដែលខ្ញុំសរសេរយកមើលលេង!

http://www.box.net/shared/6apg2eu82t

2 comments 4 ខែ មីនា 2009

ទិវាវប្បធម៌អាស៊ី

Asian Show

Asian Show

Add comment 14 ខែ មករា 2009

ផ្សាខ្មែរខេត្តសៀមរាបសម័យអាណានិគមន៍

siem-reap

Add comment 20 ខែ កក្កដា 2008

ផែនទីរាជធានីភ្នំពេញ

2 comments 10 ខែ មិថុនា 2008

គំរោងដំនើរវិស្សមកាលរដូវក្តៅ

Add comment 5 ខែ មិថុនា 2008

ដំនើរទៅកាន់មាតុភូមិ

ចាប់ផ្តើមរៀបចំឥវ៉ាន់តាំងតែពីអាទិត្យមុន ទើបរួចស្រេចបាច់ថ្ងៃនេះ! និយាយពីឥវ៉ាន់ មិនដឹងយកទៅណាអស់ សុទ្ធតែរបស់ទ្រព្យបន្សល់ទុកពីពួកសិស្សឆ្នាំទីពីរ។ ស្អែកហ្នឹងចាប់ចេញដំនើរពីសាលា ឆ្ពោះទៅប្រទេសកំនើត។ ដំនើរហ្នឹងមហាវែងឆ្ងាយ ហើយមហាយូរ! យ៉ាងណាក៏ដោយជិតបានដល់ផ្ទះហើយខ្ញុំ។ ខានទៅផ្ទះជិតមួយឆ្នាំហើយ មិនដឹងយ៉ាងណាទេ! សប្បាយចិត្តណាស់ខ្ញុំ

ផ្លូវទៅផ្ទះ

Add comment 4 ខែ មិថុនា 2008

វត្តភ្នំ១០០ឆ្នាំមុន

Add comment 30 ខែ ឧសភា 2008

៦ថ្ងៃមុនពេលទៅផ្ទះ…

សល់៦ថ្ងៃទៀត ទៅដល់ផ្ទះហើយ! ថ្ងៃសុក្រមាន TOK Boat trip ហើយប្រហែល​មាន​ Field trip ជាមួយពួកថ្នាក់ជីវវិទ្យា។

Add comment 28 ខែ ឧសភា 2008

ប្រធានបទ TOK

“ In expending the horizontal knowledge, we but increase verticle “

Add comment 28 ខែ ឧសភា 2008

ព្រះរាជពិធីច្រតព្រះនង័្គល

រីករាយព្រះរាជពិធីច្រតព្រះនង្គ័ល!

1 comment 23 ខែ ឧសភា 2008

Previous Posts


Categories

  • ការកំសាន្ត និង តន្ត្រី

  • គេហទំព័រមានប្រយោជន៍

  • ទំនៀមទំលាប់

  • បច្ចេកវិទ្យា កុំព្យូទ័រ

  • ប្រព័ន្ឋផ្សព្វផ្សាយ

  • ប្លក់ភាសាខ្មែរ

  • ព័ត៌មានអាហារូបករណ៍

  • វិទ្យាស្ថានអប់រំ

  • ស្ថាប័នជាតិ

  • អង្គការ សមាគមន៍

  • ឯកសាសិក្សា

  • Feeds