25 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment

របស់ខ្មែរ 11 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ថ្ងៃនេះបញ្ចេញរបស់ខ្មែរឲពួកម៉ាកឃើញស្រាប់តែភ្ញាក់ផ្អើលនាំគ្នារត់រកមើលឈូរឆរពេញបន្ទប់ រកក្លិនចំឡែក។ ង៉ៃហ្នឹងនឹកថាចង់ញ៉ាំយេហ៊ឺ ខំយកមកដុតញ៉ាំព្រោះទុកយូរហើយ ដុតយូរពេកបិះខ្លោចហុយផ្សែងធុំក្លិនពេញផ្ទះ។ឯងឈ្ងុយចង់ងាប់!គ្រាន់តែយេហ៊ឺសោះហ្នឺង!
មិនតែប៉ុណ្ណឹង ល្ងាចនេះទៅខួបកំនើត បាកដាត ស្យានណូស ហ្ការីសា ឯងខំធ្វើសារាយខ្ទិះដូងឲញ៉ុំនាំគ្នាថាអត់ឆ្ងាញ់គ្រប់គ្នា។ អត់យល់ចិត្តឯងតិចទេ! តាមពិតទៅមកពីខ្ញុំដែរហ្នឹង ធ្វើសារាយអត់បានគិតពីម៉ោងឲច្បាស់ ពេលអត់គ្រប់សារាយអត់កកល្អ! យេអ៊ុនដាក់ដល់ហ្មងង៉ៃហ្នឹង!
ស្តាប់បទរេបខ្មែរ 9 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment
បានស្តាប់បទរេបខ្មែរធ្វើអោយខ្ញុំមានមោទនភាពដែរព្រោះមកយូរហើយស្តាប់តែបទរេបអង់គ្លេស
ថ្ងៃដំបូងនៃឆមាសទីពីរ 7 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ថ្ងៃហ្នឹងចូលរៀនម៉ោង១០ ព្រោះយប់មិញមកដល់ពីរ Bergen ម៉ោង៦ព្រឹកហើយ។ អត់មានបានគេងអីបន្តិចទេព្រោះមកតាមផ្លូវគេងអត់លក់សោះ រលាក់ចង់ងាប់ហើយ។ប្លែកភ្នែកដែរហ្នឹងបព្រោះព្រិលគ្រប់កន្លែង សក្បុសពេញផ្លូវ!
សួស្តី 4 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ចុមយក្ស! ភ្លេចខ្លួនជិតដល់ពេលទៅសាលាវិញហើយ។ ការងារសាលាមិនទាន់ធ្វើអស់ផង នៅសំនេរមួយទុកចោល។ ពីរង៉ៃមុនមកពី ប៉ារីស មក ស្នាក់នៅស្ត្រាសប៊ួរតែបួនង៉ៃទៀតបានទៅនរវេស៍វិញហើយ។ ងើបឡើងព្រឹកមិញនឹកឃើញចង់ទិញកុំព្យូទ័រតំលៃ៦០០€ គិតថាទៅទិញង៉ៃហ្នឹង ហើយ។
Happy New Year 2008!!! 2 January 2008
Posted by Rath in អំនានដោយផ្នែក.add a comment
+++++ សួស្តីឆ្នាំថ្មី +++++
ជូនពរសំណាងល្អ សិរីសួស្តី សុភមង្គល ជោគជ៎យ សូមមានដល់អ្នកគ្រប់ៗគ្នា។

