jump to navigation

សួស្តីឆ្នាំថ្មី 13 April 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

ទេសកាលមហាសង្ក្រានជិតឈានមកដល់ 11 April 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

មិត្តភាព 11 April 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

ខាងក្រោមជាកំនាព្យដែលមិត្តសរសេរជូនខ្ញុំមុនពេលខ្ញុំចាកចេញពីរកម្ពុជា។ សូមអរគុណមិត្តជាខ្លាំង!

មិត្តភាព

សូរិយាទន់ទាបរៀបលិចហើយ ឃាត់មិនបានឡើយព្រេងវាសនា

ធម្មជាតិជាអ្នកតាក់តែងចារ អោយសែងសូរិយារលត់ទៅ។

រីពេលវេលាក៏ដូច្នោះ ផ្តើមដំនើរឆ្ពោះពុំនិត្យនៅ

ពុំដែលចេះហត់សំរាកផ្លូវ ដើរកន្លងទៅមិនវិលវិញ។

ពិតដល់ត្រឹមនេះរូបខ្ញុំអើយ នៅមិនសុខឡើយសែនទម្នេញ

ព្រោះខ្លាចដល់ថ្ងៃត្រូវបែកចេញ ពីមិត្តសំលាញ់តាមវេលា។

ពេលប្រលងបាក់ឌុបរួចហើយ ពិតណាស់មិត្តអើយយើងបែកគ្នា

ខ្លះទៅបន្តរកវិជ្ជា តាមទីនានារឺភ្នំពេញ។

យើងឃ្លាតដូចជាសូរិយា រះមកហើយណាលិចទៅវិញ

តែសង្ឃឹមឃ្លាតទាំងពោរពេញ នាពេលជួបវិញចិត្តនៅចាំ។

ដូចនេះទើបខ្ញុំគិតគួចប៉ង ស្វែងរកចំនងចងចំនាំ

កំរងមិត្តភាពសូមផ្តែផ្តាំ ចូលរួមរួចចាំជានិរន្ត៍។

ដោយ​​ សុជាតិ