មិត្តភាព 11 April 2008
Posted by Rath in អំនានដោយផ្នែក.trackback
ខាងក្រោមជាកំនាព្យដែលមិត្តសរសេរជូនខ្ញុំមុនពេលខ្ញុំចាកចេញពីរកម្ពុជា។ សូមអរគុណមិត្តជាខ្លាំង!
មិត្តភាព
សូរិយាទន់ទាបរៀបលិចហើយ ឃាត់មិនបានឡើយព្រេងវាសនា
ធម្មជាតិជាអ្នកតាក់តែងចារ អោយសែងសូរិយារលត់ទៅ។
រីពេលវេលាក៏ដូច្នោះ ផ្តើមដំនើរឆ្ពោះពុំនិត្យនៅ
ពុំដែលចេះហត់សំរាកផ្លូវ ដើរកន្លងទៅមិនវិលវិញ។
ពិតដល់ត្រឹមនេះរូបខ្ញុំអើយ នៅមិនសុខឡើយសែនទម្នេញ
ព្រោះខ្លាចដល់ថ្ងៃត្រូវបែកចេញ ពីមិត្តសំលាញ់តាមវេលា។
ពេលប្រលងបាក់ឌុបរួចហើយ ពិតណាស់មិត្តអើយយើងបែកគ្នា
ខ្លះទៅបន្តរកវិជ្ជា តាមទីនានារឺភ្នំពេញ។
យើងឃ្លាតដូចជាសូរិយា រះមកហើយណាលិចទៅវិញ
តែសង្ឃឹមឃ្លាតទាំងពោរពេញ នាពេលជួបវិញចិត្តនៅចាំ។
ដូចនេះទើបខ្ញុំគិតគួចប៉ង ស្វែងរកចំនងចងចំនាំ
កំរងមិត្តភាពសូមផ្តែផ្តាំ ចូលរួមរួចចាំជានិរន្ត៍។
ដោយ សុជាតិ
Comments»
No comments yet — be the first.