jump to navigation

វត្តភ្នំ១០០ឆ្នាំមុន 30 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

៦ថ្ងៃមុនពេលទៅផ្ទះ… 28 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

សល់៦ថ្ងៃទៀត ទៅដល់ផ្ទះហើយ! ថ្ងៃសុក្រមាន TOK Boat trip ហើយប្រហែល​មាន​ Field trip ជាមួយពួកថ្នាក់ជីវវិទ្យា។

ប្រធានបទ TOK 28 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

“In expending the horizontal knowledge, we but increase verticle “

ព្រះរាជពិធីច្រតព្រះនង័្គល 23 May 2008

Posted by Rath in អំនានដោយផ្នែក.
1 comment so far

រីករាយព្រះរាជពិធីច្រតព្រះនង្គ័ល!

សិស្សឆ្នាំទីពីរចាកចេញថ្ងៃស្អែក….. 23 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

ល្ងាចនេះម៉ោង៧ សិស្សឆ្នាំទីពីរនឹងញ៉ាំបាយល្ងាចចុងក្រោយជាមួយលោកគ្រូ អ្នកគ្រូ និង ឪពុកម្តាយ។ ថ្ងៃស្អែកពួកគេនឹងត្រូវចាកចេញពីសាលា យ៉ាងបន្ទាន់ បន្ទាប់ពីពិធីចែកសញ្ញាប័ត្រ។ រយៈបេលកន្លងទៅយ៉ាងឆាប់រហ័ស! រយៈពេលមួយឆ្នាំបានកន្លងផុតទៅ ហើយក៏ជាពេលត្រូវនិយាយថាលាឆ្នាំទីពីរ ទាំងអស់។ ……..

ផ្សារខ្មែរនៅខេត្តសៀមរាបសម័យអាណានិគមន៍ 21 May 2008

Posted by Rath in អំនានដោយផ្នែក.
1 comment so far

លទ្ធផលប្រលង 19 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

វិញ្ញាសាគណិត
វិញ្ញាសាសេដ្ឋកិច្ច
វិញ្ញាសារូបវិទ្យា
វិញ្ញាសាអង់គ្លេស
វិញ្ញាសាសិទិ្ធមនុស្ស
វិញ្ញាសារអក្សរសិល្ប៍

សរុប ៣៤/៤២

លទ្ឋផលនៃការជ្រើសរើស 18 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

លទ្ធផលនៃការជ្រើសរើសបានប្រកាសកាលពីម្សិលមិញ។ លទ្ធផលមានដូចតទៅៈ

១. សាលានរឌីគ (នរវេស៍) : ឃុត សុភ័ស មកពីខេត្តបន្ទាយមានជ័យ
២. សាលាលីភោជន (ហុងកុង)​ :
៣. សាលាអាឌ្រាទិក​ (អ៊ីតាលី) :​   ភួង ស្ថាពរ មកពីខេត្តពោធិសាត់
៤. សាលាអាស៊ីអាគ្នេយ៍ (សាំងហ្កាពួរ) :
៥. សាលាភាសិន (កាណាដា) :

លទ្ធផលនេះមិនទាន់មានលក្ខណៈផ្លូវការទេ។

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈបានចាប់កំនើតនៅបន្ទាយមានជ័យ 14 May 2008

Posted by Rath in អំនានដោយផ្នែក.
2 comments

ខេត្តបន្ទាយមានជ័យជាខេត្តថ្មីមួយ មិនសូវមានគ្រឺះស្ថានសិក្សាច្រើននៅឡើយ។ ថ្មីៗនេះបានលឺថាទើបមាន
មហាវិទ្យាល័យរដ្ឋមួយបានចាប់កំនើត គឺ មហាវិទ្យាល័យមានជ័យ។ គួរឲរីករាយមែនទេនសំរាប់ខ្មុំ។

អគារទីមួយបានសាងសង់រួចរាល់

ជុំផ្តាច់ព្រ័តជិតឈានចូលមកដល់ 12 May 2008

Posted by Rath in អំនានដោយផ្នែក.
add a comment

ជុំទី៣ដែលជាជុំផ្តាច់ព្រ័តនៃការជ្រើសរើសជិតឈានចូលមកដល់ក្នុងរយៈពេល៤ថ្ងៃទៀត។

ការជ្រើសរើសជុំទី២បានបញ្ចប់ 2 May 2008

Posted by Rath in អំនានដោយផ្នែក.
3 comments

ថ្ងៃហ្នឹងបានលឺថាការប្រលងជ្រើសរើសសិស្សមកកាន់UWCជុំទីពីរបានបញ្ចប់ហើយមានបេក្ខជន បួននាក់មកពីបន្ទាយមានជ័យ។តាមដឹងបេក្ខជនទាំងបួននាក់សុទ្ធតែប្រុស!តាមដានទៀតមើល ថាតើឆ្នាំទី១ខ្ញុំប្រុសរឺស្រី ហើយមកពីណា!នឺកឃើញពីការប្រលងឆ្នាំមុន ជុំទីពីរ និង ជុំទី៣ជាជុំ គួរឲចាប់អារម្មណ៍ជាងគេ ទាំងភ័យ ទាំងសប្បាយ។គួរឲរំលឺកថាឆ្នាំមុនពេលនេះខ្ញុំកំពុងតែ រៀបចំសំនុំឯកសារ ទិដ្ឋការ​ និង លិខិតឆ្លងដែនយ៉ាងត្រដាបត្រដួស គ្មានដឹងទិសតំបន់អីទេ ប៉ុន្តែឆ្នាំហ្នឺងការរើសហាក់ដូចជាមានការយឺតយាវ លឺថាមានបញ្ហាខាងបច្ចេកទេស។ប៉ុន្តែឃើញ ថាមានភាពទូលំទូលាយព្រោះប្រព្រឺត្តទៅនៅស្ទើរគ្រប់ខេត្ត។

ការប្រលងឆ្នាំមុនប្រព្រឺត្តទៅបីដំនាក់កាល៖

ជុំទី១៖ ជាការប្រលងវិញ្ញាសាក្រដាសរួមមាន៣មុខវិជ្ជា គណិតវិទ្យា(២ម) វប្បធម៌ទូទៅ(១ម) និង ភាសាអង់គ្លេស(១ម)។

ជុំទី២៖ ចែកជាពីរផ្នែក៖

វិញ្ញាសាក្រដាស៖ គណិតវិទ្យា និង អង់គ្លេស
សកម្មភាព៖ ការសំភាសន៍(អង់គ្លេស) ការពិភាក្សាក្រុម(ភាសាខ្មែរ) ការពិភាក្សាក្រុម (អង់គ្លេស) ការធ្វើការជាក្រុម និង​ ល្បែងកំសាន្ត។

ជុំទី៣៖ ជាជុំផ្តាច់ព្រ័ត្រ។ វិញ្ញាសារួមមាន សំភាសន៍(ភាសាខ្មែរ) សំភាសន៍(អង់គ្លេស) ការងារក្រុម និង ការបង្ហាញ។

ត្រៀមលក្ខណៈប្រលងប្រចាំឆ្នាំ 1 May 2008

Posted by Rath in អំនានដោយផ្នែក.
2 comments

ថ្មីៗនេះឃើញពួកឆ្នាំទីពីរ រត់ឆ្លេរឆ្លារ ខ្លះអត់គេង រៀនត្រៀមប្រលង ធ្វើឲឯងនេះឈរជើមិននឺងទេ។ ការប្រលងប្រចាំឆ្នាំជិតមកដល់ហើយ សល់ប្រមាណ៨ថ្ងៃទៀតទេ។ ឥលូវខ្ញុំកំពុងរំលឺកមេរៀនចាស់។ វិញ្ញាសាប្រលងរួមមាន៖

១ គណិតវិទ្យា​ (២ម)
២ សេដ្ឋកិច្ច(២ម)
៣​ អង់គ្លេស (២ម)
៤ សិទ្ធិមនុស្ស (២ម)
៥ រូបវិទ្យា (២ម)