ការជ្រើសរើសជុំទី២បានបញ្ចប់ 2 May 2008
Posted by Rath in អំនានដោយផ្នែក.trackback
ថ្ងៃហ្នឹងបានលឺថាការប្រលងជ្រើសរើសសិស្សមកកាន់UWCជុំទីពីរបានបញ្ចប់ហើយមានបេក្ខជន បួននាក់មកពីបន្ទាយមានជ័យ។តាមដឹងបេក្ខជនទាំងបួននាក់សុទ្ធតែប្រុស!តាមដានទៀតមើល ថាតើឆ្នាំទី១ខ្ញុំប្រុសរឺស្រី ហើយមកពីណា!នឺកឃើញពីការប្រលងឆ្នាំមុន ជុំទីពីរ និង ជុំទី៣ជាជុំ គួរឲចាប់អារម្មណ៍ជាងគេ ទាំងភ័យ ទាំងសប្បាយ។គួរឲរំលឺកថាឆ្នាំមុនពេលនេះខ្ញុំកំពុងតែ រៀបចំសំនុំឯកសារ ទិដ្ឋការ និង លិខិតឆ្លងដែនយ៉ាងត្រដាបត្រដួស គ្មានដឹងទិសតំបន់អីទេ ប៉ុន្តែឆ្នាំហ្នឺងការរើសហាក់ដូចជាមានការយឺតយាវ លឺថាមានបញ្ហាខាងបច្ចេកទេស។ប៉ុន្តែឃើញ ថាមានភាពទូលំទូលាយព្រោះប្រព្រឺត្តទៅនៅស្ទើរគ្រប់ខេត្ត។
ការប្រលងឆ្នាំមុនប្រព្រឺត្តទៅបីដំនាក់កាល៖
ជុំទី១៖ ជាការប្រលងវិញ្ញាសាក្រដាសរួមមាន៣មុខវិជ្ជា គណិតវិទ្យា(២ម) វប្បធម៌ទូទៅ(១ម) និង ភាសាអង់គ្លេស(១ម)។
ជុំទី២៖ ចែកជាពីរផ្នែក៖
វិញ្ញាសាក្រដាស៖ គណិតវិទ្យា និង អង់គ្លេស
សកម្មភាព៖ ការសំភាសន៍(អង់គ្លេស) ការពិភាក្សាក្រុម(ភាសាខ្មែរ) ការពិភាក្សាក្រុម (អង់គ្លេស) ការធ្វើការជាក្រុម និង ល្បែងកំសាន្ត។
ជុំទី៣៖ ជាជុំផ្តាច់ព្រ័ត្រ។ វិញ្ញាសារួមមាន សំភាសន៍(ភាសាខ្មែរ) សំភាសន៍(អង់គ្លេស) ការងារក្រុម និង ការបង្ហាញ។

អីយ៉ាអោយខ្ញុំសុំស្គាល់បានទេ? ខ្ញុំកូនអ្នកកំពង់ឆ្នាំង!
បានតើ!
ខ្ញុំឃើញមានលីងភ្ជាប់ទៅកាន់សមាគមន៏និស្សិតម៉ាឡេស៊ី! ខ្ញុំក៏ជាសមាជិតមួយរូបដែរ!