jump to navigation

Global Concern 19 March 2009

Posted by Rath in អំនានដោយផ្នែក.
trackback

ពេញមួយថ្ងៃ តាំងពីព្រលឹមម៉ោង៧ រហូតដល់ម៉ោងជាង៥ល្ងាច ខ្ញុំជាប់រវល់ជាមួយ​ Global Concern​​ (កម្មវិធីមួយរបស់សាលាជំរុញការខ្វល់ខ្វាយពីពិភពលោក)។ ធម្មតាប្រធានបទអាចពី បំរែបំរួលបរិយាកាសភពដែនដី, សាសនា រឹ ស្ត្រី។​ លើកនេះប្រធានបទផ្តោតលើ ប្រទេសក្នុងតំបន់ Scandinavian  (អឹរ៉ុបខាងជើង)។ លើកនេះខ្ញុំមានមុខងារធំដំដែរហ្នឹង ជា workshop leader ក្នុងប្រធានបទ របបរាជានិយមនៅនរវេស៍។ ប្រធានបទនេះចែកជាផ្នែកតូចៗ ៥គឹ៖

  • ប្រទេសន័រវេស៍ និង ការផលិតសព្វាវុធ
  • របបរាជានិយម និង ក្រុមរាជវង្សនៅ Scandinavian
  • អន្តោប្រវេសន៍ និង កំនើនប្រជាជន
  • ប្រសិទ្ឋភាពប្រព័ន្ឋសេវ៉ាសង្គម នៅន័រវេស៍
  • តន្ត្រី និង សិល្បៈ របស់ Scandinavian

អ្វីដែលភ្ញាកផ្អើលសំរាប់ខ្ញុំគឹ ម្នាក់ៗនៅ Scandinavian ហាក់មានទំនោរជ្រល់ប្រឆាំងនឹងរបបរាជានិយម។ គេចាត់ទុក រាជវង្ស ជាក្រុមអត់ប្រយោជន៍ និង ខ្ចះខ្ជាយចំនូលពន្ឋ។ ម្នាក់ហាក់មើលគ្មានឃើញសារប្រយោជន៍របបរាជានិយមបន្តិចណាសោះ។ មិនតែប៉ុណ្ណឺង ថែមទាំងព្យាយាមវាតទីយកតែគំនិតខ្លួនឯង។ ម្នាក់ៗគ្មានរៀនស្វែងយល់ និង​ គិតក្នុងទស្សនៈវិស័យចំហពីគំនិតដែលខ្លួនមិនពេញចិត្ត។ វាជាបញ្ហាដដែលៗ ដែលមនុស្សតែង មានទំនោរអវិជ្ជមានលើអ្វី ដែលគេពេញចិត្ត។

Comments»

No comments yet — be the first.