jump to navigation

ទៅផ្ទះ២៣ថ្ងៃទៀត 5 May 2009

Posted by Rath in អំនានដោយផ្នែក.
2 comments

showbinhtx1

Airberlin មហាថោក! ពី អូស្លូ មក បាងកង ថ្លៃត្រឹមតែ ៣២០ អឺរ៉ូ!

header_logo

bkk-phn

ម្តងនេះសាកជិះ Airasia ម្តង មិនដែលជិះទេ! មិនដឹងល្អអត់។ Airasia ហ្នឹងក៏មិនថ្លៃដែរ តែប្រហែល ៤០ អឹរ៉ូ ទៅដល់ ភ្នំពេញ ដូចគ្នា!

សង្ឃឹមថាសេវ៉ាល្អចុះ!

Khmer A1 Standard Level 3 May 2009

Posted by Rath in អំនានដោយផ្នែក.
add a comment

ស្អែកប្រលងវិញ្ញាសាភាសាខ្មែរ A1 Standard។
វិញ្ញាសាមានពីរ

  • វិញ្ញាសាទី១៖ សំនេរវិភាគលើអត្ថបទដកស្រង់
  • វិញ្ញាសាទី២៖ សំនួរទូទៅទាក់ទងអក្សរសិល្ប៍

khmer-a11

ស្ថាបត្យកម្មសម័យអាណានិគមន៍ 2 May 2009

Posted by Rath in អំនានដោយផ្នែក.
4 comments
	le-pont-du-dollar-ou-le-pont-verneville-le-canal-a-ete-comble-entre-1928-et-1935

ស្ពានឥន្ទនូ (ម្តុំផ្សាចាស់សព្វថ្ងៃ) ១៩៣៥

កថាខណ្ធមួយក្នុងរឿងផ្កាស្រពោន… 1 May 2009

Posted by Rath in អំនានដោយផ្នែក.
add a comment

កថាខណ្ធមួយក្នុងរឿងផ្កាស្រពោនដែលពណ៌នាពីទិដ្ឋភាពអារម្មណ៍ប្រហាក់ប្រហែលនឹងអារម្មណ៍របស់ខ្ញុំឥលូវនេះ

​​​​​​​​​វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង
នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យ
ចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅ
ក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅមានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្ស ទាំងឡាយ
ក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេ
ដូចជាមនុស្សស្រវឹង គឺ
ស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញ សប្បាយអ្វីបានយូរ
ដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយ
សៀវភៅធំៗដ៏មាន
វិជ្ជាពិបាក ឡើងងងឹតមុខលាហើយសម្លេងគ្រូអាចារ្យ ដែលបង្ខិតបង្ខំស្តី
បន្ទោស
លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញលាហើយកន្លែងទទួលភោជនាហារ
ដែល
ធុំក្លិនឆ្អាបជាប់នឹងច្រមុះ!លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួត
ប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិ
សន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លានដើរលេងតាម កំសាន្ត។
ឈប់ពីរខែ ជយោ!