កថាខណ្ធមួយក្នុងរឿងផ្កាស្រពោន… 1 May 2009
Posted by Rath in អំនានដោយផ្នែក.trackback
កថាខណ្ធមួយក្នុងរឿងផ្កាស្រពោនដែលពណ៌នាពីទិដ្ឋភាពអារម្មណ៍ប្រហាក់ប្រហែលនឹងអារម្មណ៍របស់ខ្ញុំឥលូវនេះ
វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង
នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យ
ចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅ
ក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅមានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្ស ទាំងឡាយ
ក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេ
ដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញ សប្បាយអ្វីបានយូរ
ដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយ
សៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខលាហើយសម្លេងគ្រូអាចារ្យ ដែលបង្ខិតបង្ខំស្តី
បន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញលាហើយកន្លែងទទួលភោជនាហារ
ដែល ធុំក្លិនឆ្អាបៗជាប់នឹងច្រមុះ!លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួត
ប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិ
សន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លានដើរលេងតាម កំសាន្ត។
ឈប់ពីរខែ ជយោ!
Comments»
No comments yet — be the first.