Call ទៅខ្មែរក្នុងតំលៃថោកបំផុត ហើយមានជំរើសច្រើន 30 September 2009
Posted by Rath in អំនានដោយផ្នែក.add a comment
រស់នៅបរទេស? នឹកអ្នកនៅខ្មែរ? គ្មានបញ្ហា!
សំរាប់អ្នកសិក្សានៅឆ្ងាយផ្ទះដូចខ្ញុំ ការ call ទៅលេង ម៉ាក់ប៉ា បងប្អូន និង មិត្រភ័ក្រ (រួមទាំងមិត្តស្រី) ជាការចាំបាច់ដើម្បីរក្សាទំនាក់ទំនង និង ដឹងសុខទុក្ខគ្នាទៅវិញទៅមក។ សំរាប់ខ្ញុំ ជួនកាលមួយអាទិត្យ call បួន ដប់ដង។ តែតំលៃនៃការ call ឆ្លងប្រទេសតែងតែ ថ្លៃកប់ពពកជាពិសេសទៅស្រុកខ្មែរ។ អ៊ីចឹងហើយទើប ខ្ញុំបានព្យាយាមរកមើល វិធីសាស្ត្រណាអាចឲខ្ញុំ call ទៅខ្មែរក្នុងតំលៃថោកបំផុត។ ទីបំផុតរកបាន កម្មវិធីពីរគឹ Freecall និង 12voip។ កម្មវិធីទាំងពីរអាចប្រើដើម្បី ក្នុងតំលៃយ៉ាងថោក ហើយមានជំរើសច្រើនទៀតផង។ Freecall អាចប្រើសំរាប់និយាយទៅខ្មែរ ក្នុងតំលៃត្រឹមតែ ប្រមាណ៦សេន/នាទី រីឯ 12voip ក្នុងតំលៃត្រឹមតែ ២សេន/នាទី។ កម្មវិធីទាំងពីរ ប្រហាក់ប្រហែលគ្នា សង្ស័យតែក្រុមហ៊ុនតែមួយទៀតផង។ ពិសេសលើសនេះទៀត កម្មវិធីទាំងពីរ អាចប្រើដើម្បី call ទៅកាន់ប្រទេសជាច្រើនដោយអត់គិតលុយដូចជា US, France, Norway, etc.
សាកល្បងមើ!
ទៅផ្ទះ២៣ថ្ងៃទៀត 5 May 2009
Posted by Rath in អំនានដោយផ្នែក.2 comments

Airberlin មហាថោក! ពី អូស្លូ មក បាងកង ថ្លៃត្រឹមតែ ៣២០ អឺរ៉ូ!


ម្តងនេះសាកជិះ Airasia ម្តង មិនដែលជិះទេ! មិនដឹងល្អអត់។ Airasia ហ្នឹងក៏មិនថ្លៃដែរ តែប្រហែល ៤០ អឹរ៉ូ ទៅដល់ ភ្នំពេញ ដូចគ្នា!
សង្ឃឹមថាសេវ៉ាល្អចុះ!
Khmer A1 Standard Level 3 May 2009
Posted by Rath in អំនានដោយផ្នែក.add a comment
ស្អែកប្រលងវិញ្ញាសាភាសាខ្មែរ A1 Standard។
វិញ្ញាសាមានពីរ
- វិញ្ញាសាទី១៖ សំនេរវិភាគលើអត្ថបទដកស្រង់
- វិញ្ញាសាទី២៖ សំនួរទូទៅទាក់ទងអក្សរសិល្ប៍

ស្ថាបត្យកម្មសម័យអាណានិគមន៍ 2 May 2009
Posted by Rath in អំនានដោយផ្នែក.4 comments

ស្ពានឥន្ទនូ (ម្តុំផ្សាចាស់សព្វថ្ងៃ) ១៩៣៥
កថាខណ្ធមួយក្នុងរឿងផ្កាស្រពោន… 1 May 2009
Posted by Rath in អំនានដោយផ្នែក.add a comment
កថាខណ្ធមួយក្នុងរឿងផ្កាស្រពោនដែលពណ៌នាពីទិដ្ឋភាពអារម្មណ៍ប្រហាក់ប្រហែលនឹងអារម្មណ៍របស់ខ្ញុំឥលូវនេះ
វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង
នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យ
ចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅ
ក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅមានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្ស ទាំងឡាយ
ក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេ
ដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញ សប្បាយអ្វីបានយូរ
ដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយ
សៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខលាហើយសម្លេងគ្រូអាចារ្យ ដែលបង្ខិតបង្ខំស្តី
បន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញលាហើយកន្លែងទទួលភោជនាហារ
ដែល ធុំក្លិនឆ្អាបៗជាប់នឹងច្រមុះ!លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួត
ប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិ
សន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លានដើរលេងតាម កំសាន្ត។
ឈប់ពីរខែ ជយោ!
Yearbook ប្រចាំឆ្នាំ២០០៩ 27 April 2009
Posted by Rath in អំនានដោយផ្នែក.add a comment
ក្រោយពេលចំនាយពេលជាងពីអាទិត្យរចនា និង ពិនិត្យកែរសំរួល សៀវភៅកំរងអនុស្សាវរីយ៍ប្រចាំឆ្នាំ២០០៩ ត្រូវបានសំរេចដោយស្នាដៃខ្ញុំ!!
Acceptance to Colby College 28 March 2009
Posted by Rath in អំនានដោយផ្នែក.2 comments

My future college
Yeah! Finally, I got in!!! COLBY!!!
Rejection From Northwestern University 27 March 2009
Posted by Rath in អំនានដោយផ្នែក.1 comment so far

ដាក់មើលលេងៗ អត់ជាប់ដែរ។ អាសាលាអីគេហ្នឹង លំដាប់ខ្ពស់ដែរហ្នឹងណាស់ លេខ១២ នៅអាមេរិច ហើយ ជាប់លេខមួយខាងជំនាញ សារព័ត៌មាន។ នៅចាំស្តាប់អាផ្សេងៗទៀតសិន!
Student Village page 21 March 2009
Posted by Rath in អំនានដោយផ្នែក.add a comment

Student Village page
Global Concern 19 March 2009
Posted by Rath in អំនានដោយផ្នែក.add a comment
ពេញមួយថ្ងៃ តាំងពីព្រលឹមម៉ោង៧ រហូតដល់ម៉ោងជាង៥ល្ងាច ខ្ញុំជាប់រវល់ជាមួយ Global Concern (កម្មវិធីមួយរបស់សាលាជំរុញការខ្វល់ខ្វាយពីពិភពលោក)។ ធម្មតាប្រធានបទអាចពី បំរែបំរួលបរិយាកាសភពដែនដី, សាសនា រឹ ស្ត្រី។ លើកនេះប្រធានបទផ្តោតលើ ប្រទេសក្នុងតំបន់ Scandinavian (អឹរ៉ុបខាងជើង)។ លើកនេះខ្ញុំមានមុខងារធំដំដែរហ្នឹង ជា workshop leader ក្នុងប្រធានបទ របបរាជានិយមនៅនរវេស៍។ ប្រធានបទនេះចែកជាផ្នែកតូចៗ ៥គឹ៖
- ប្រទេសន័រវេស៍ និង ការផលិតសព្វាវុធ
- របបរាជានិយម និង ក្រុមរាជវង្សនៅ Scandinavian
- អន្តោប្រវេសន៍ និង កំនើនប្រជាជន
- ប្រសិទ្ឋភាពប្រព័ន្ឋសេវ៉ាសង្គម នៅន័រវេស៍
- តន្ត្រី និង សិល្បៈ របស់ Scandinavian
អ្វីដែលភ្ញាកផ្អើលសំរាប់ខ្ញុំគឹ ម្នាក់ៗនៅ Scandinavian ហាក់មានទំនោរជ្រល់ប្រឆាំងនឹងរបបរាជានិយម។ គេចាត់ទុក រាជវង្ស ជាក្រុមអត់ប្រយោជន៍ និង ខ្ចះខ្ជាយចំនូលពន្ឋ។ ម្នាក់ហាក់មើលគ្មានឃើញសារប្រយោជន៍របបរាជានិយមបន្តិចណាសោះ។ មិនតែប៉ុណ្ណឺង ថែមទាំងព្យាយាមវាតទីយកតែគំនិតខ្លួនឯង។ ម្នាក់ៗគ្មានរៀនស្វែងយល់ និង គិតក្នុងទស្សនៈវិស័យចំហពីគំនិតដែលខ្លួនមិនពេញចិត្ត។ វាជាបញ្ហាដដែលៗ ដែលមនុស្សតែង មានទំនោរអវិជ្ជមានលើអ្វី ដែលគេពេញចិត្ត។
បណ្តាញរាប់អានមិត្តភ័ក្តថ្មីមួយ 18 March 2009
Posted by Rath in អំនានដោយផ្នែក.add a comment
ខ្ញុំកំពុងសាកល្បងរុករកមើលពីវិធីផ្ញើរសារពី វ៉ិបសាយ ទៅកាន់ទូរស័ព្ទ នៅខ្មែរ ស្រាប់តែប្រទះឃើញ បណ្តាញរាប់អានមិត្តភ័ក្តថ្មីមួយ http://www.riikriey.com។
បណ្តាញនេះអនុញ្ញត្តឲប្រើ sms ចំនួន ៣០ទៅកាន់ទូរស័ព្ទនៅខ្មែរដែលប្រើបណ្តាញ Star-Cell (098), Camshin(011), និង Hello (015, 016) នៅពេលចុះឈ្មោះដំបូង និង អាចស្វែងរក និង រាប់អានមិត្តភ័ក្តបានទៀត។ ស្វែងយល់បន្ថែមដោយខ្លួនឯងនៅ http://www.riikriey.com
សួស្តីក្រោយពីបែករាប់សិបខែ!! 4 March 2009
Posted by Rath in អំនានដោយផ្នែក.2 comments
នេះជាលើទី១ ក្រោយពីបានមករៀន អាយ.ប៉ី ដែលមានលទ្ឌភាពបើកចាក់ដោយស្របច្បាប់ពេលប្រលងសាក។ នេះរំលឹកដល់អនុស្សាវរីយ៍បើកចាក់សៀវភៅកាលរៀននៅវិទ្យាល័យ ពិសេសកាលពីប្រលងបាក់ឌុប ២ឆ្នាំមុន។ គ្រូសេដ្ឋកិច្ចមិនដឹងនឹកឃើញមិចម៉ាទេ បើកឪកាសឲយកក្រដាស់ប្រុយុង (Cheat sheet) មួយសន្លឹកចូល តែឲតែមួយសន្លឹកទេ ចង់សរសេអី ដាក់អីក៏បានតាមចិត្ត។ កាលពីលឺដំបូង គិតថាគាត់និយាយលេង ព្រោះមិនដែលលឺមានទេ ការលួចលាក់ប្រុយុង រឺ លួចចំលង នៅក្នុង អាយ.ប៊ី។ តែអាចឹងក៏ល្ងម្យ៉ាងដែរព្រោះអាសេដ្ឋកិច្ចអីគេនឹង មិនមែនស្រួលទេ។ទោះមានឯកសាមើលហើយ ប្រលងចង់យ៉ាប់ម្តងៗ! ណាមួយប្រលងសេដ្ឋកិច្ចនៅនេះ មិនមែនធ្វើតែស្តលើការចងចាំណា សំខាន់គឺការផ្សាភ្ជាប់ទ្រឹស្តីសេដ្ឋកិច្ចនឹងស្ថានភពជាក់ស្តែង។
សូមចុច link ខាងក្រោមដើម្បីទាញ Cheat sheet ដែលខ្ញុំសរសេរយកមើលលេង!
http://www.box.net/shared/6apg2eu82t
ដំនើរទៅកាន់មាតុភូមិ 4 June 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ចាប់ផ្តើមរៀបចំឥវ៉ាន់តាំងតែពីអាទិត្យមុន ទើបរួចស្រេចបាច់ថ្ងៃនេះ! និយាយពីឥវ៉ាន់ មិនដឹងយកទៅណាអស់ សុទ្ធតែរបស់ទ្រព្យបន្សល់ទុកពីពួកសិស្សឆ្នាំទីពីរ។ ស្អែកហ្នឹងចាប់ចេញដំនើរពីសាលា ឆ្ពោះទៅប្រទេសកំនើត។ ដំនើរហ្នឹងមហាវែងឆ្ងាយ ហើយមហាយូរ! យ៉ាងណាក៏ដោយជិតបានដល់ផ្ទះហើយខ្ញុំ។ ខានទៅផ្ទះជិតមួយឆ្នាំហើយ មិនដឹងយ៉ាងណាទេ! សប្បាយចិត្តណាស់ខ្ញុំ
ផ្លូវទៅផ្ទះ
ប្រធានបទ TOK 28 May 2008
Posted by Rath in អំនានដោយផ្នែក.add a comment
“In expending the horizontal knowledge, we but increase verticle “








