សិស្សឆ្នាំទីពីរចាកចេញថ្ងៃស្អែក….. 23 May 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ល្ងាចនេះម៉ោង៧ សិស្សឆ្នាំទីពីរនឹងញ៉ាំបាយល្ងាចចុងក្រោយជាមួយលោកគ្រូ អ្នកគ្រូ និង ឪពុកម្តាយ។ ថ្ងៃស្អែកពួកគេនឹងត្រូវចាកចេញពីសាលា យ៉ាងបន្ទាន់ បន្ទាប់ពីពិធីចែកសញ្ញាប័ត្រ។ រយៈបេលកន្លងទៅយ៉ាងឆាប់រហ័ស! រយៈពេលមួយឆ្នាំបានកន្លងផុតទៅ ហើយក៏ជាពេលត្រូវនិយាយថាលាឆ្នាំទីពីរ ទាំងអស់។ ……..
លទ្ធផលប្រលង 19 May 2008
Posted by Rath in អំនានដោយផ្នែក.add a comment
វិញ្ញាសាគណិត ៦
វិញ្ញាសាសេដ្ឋកិច្ច ៦
វិញ្ញាសារូបវិទ្យា ៦
វិញ្ញាសាអង់គ្លេស ៤
វិញ្ញាសាសិទិ្ធមនុស្ស ៦
វិញ្ញាសារអក្សរសិល្ប៍ ៦
សរុប ៣៤/៤២
លទ្ឋផលនៃការជ្រើសរើស 18 May 2008
Posted by Rath in អំនានដោយផ្នែក.add a comment
លទ្ធផលនៃការជ្រើសរើសបានប្រកាសកាលពីម្សិលមិញ។ លទ្ធផលមានដូចតទៅៈ
១. សាលានរឌីគ (នរវេស៍) : ឃុត សុភ័ស មកពីខេត្តបន្ទាយមានជ័យ
២. សាលាលីភោជន (ហុងកុង) :
៣. សាលាអាឌ្រាទិក (អ៊ីតាលី) : ភួង ស្ថាពរ មកពីខេត្តពោធិសាត់
៤. សាលាអាស៊ីអាគ្នេយ៍ (សាំងហ្កាពួរ) :
៥. សាលាភាសិន (កាណាដា) :
លទ្ធផលនេះមិនទាន់មានលក្ខណៈផ្លូវការទេ។
គ្រឹះស្ថានឧត្តមសិក្សាសាធារណៈបានចាប់កំនើតនៅបន្ទាយមានជ័យ 14 May 2008
Posted by Rath in អំនានដោយផ្នែក.2 comments
ជុំផ្តាច់ព្រ័តជិតឈានចូលមកដល់ 12 May 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ជុំទី៣ដែលជាជុំផ្តាច់ព្រ័តនៃការជ្រើសរើសជិតឈានចូលមកដល់ក្នុងរយៈពេល៤ថ្ងៃទៀត។
ការជ្រើសរើសជុំទី២បានបញ្ចប់ 2 May 2008
Posted by Rath in អំនានដោយផ្នែក.3 comments
ថ្ងៃហ្នឹងបានលឺថាការប្រលងជ្រើសរើសសិស្សមកកាន់UWCជុំទីពីរបានបញ្ចប់ហើយមានបេក្ខជន បួននាក់មកពីបន្ទាយមានជ័យ។តាមដឹងបេក្ខជនទាំងបួននាក់សុទ្ធតែប្រុស!តាមដានទៀតមើល ថាតើឆ្នាំទី១ខ្ញុំប្រុសរឺស្រី ហើយមកពីណា!នឺកឃើញពីការប្រលងឆ្នាំមុន ជុំទីពីរ និង ជុំទី៣ជាជុំ គួរឲចាប់អារម្មណ៍ជាងគេ ទាំងភ័យ ទាំងសប្បាយ។គួរឲរំលឺកថាឆ្នាំមុនពេលនេះខ្ញុំកំពុងតែ រៀបចំសំនុំឯកសារ ទិដ្ឋការ និង លិខិតឆ្លងដែនយ៉ាងត្រដាបត្រដួស គ្មានដឹងទិសតំបន់អីទេ ប៉ុន្តែឆ្នាំហ្នឺងការរើសហាក់ដូចជាមានការយឺតយាវ លឺថាមានបញ្ហាខាងបច្ចេកទេស។ប៉ុន្តែឃើញ ថាមានភាពទូលំទូលាយព្រោះប្រព្រឺត្តទៅនៅស្ទើរគ្រប់ខេត្ត។
ការប្រលងឆ្នាំមុនប្រព្រឺត្តទៅបីដំនាក់កាល៖
ជុំទី១៖ ជាការប្រលងវិញ្ញាសាក្រដាសរួមមាន៣មុខវិជ្ជា គណិតវិទ្យា(២ម) វប្បធម៌ទូទៅ(១ម) និង ភាសាអង់គ្លេស(១ម)។
ជុំទី២៖ ចែកជាពីរផ្នែក៖
វិញ្ញាសាក្រដាស៖ គណិតវិទ្យា និង អង់គ្លេស
សកម្មភាព៖ ការសំភាសន៍(អង់គ្លេស) ការពិភាក្សាក្រុម(ភាសាខ្មែរ) ការពិភាក្សាក្រុម (អង់គ្លេស) ការធ្វើការជាក្រុម និង ល្បែងកំសាន្ត។
ជុំទី៣៖ ជាជុំផ្តាច់ព្រ័ត្រ។ វិញ្ញាសារួមមាន សំភាសន៍(ភាសាខ្មែរ) សំភាសន៍(អង់គ្លេស) ការងារក្រុម និង ការបង្ហាញ។
ត្រៀមលក្ខណៈប្រលងប្រចាំឆ្នាំ 1 May 2008
Posted by Rath in អំនានដោយផ្នែក.2 comments
ថ្មីៗនេះឃើញពួកឆ្នាំទីពីរ រត់ឆ្លេរឆ្លារ ខ្លះអត់គេង រៀនត្រៀមប្រលង ធ្វើឲឯងនេះឈរជើមិននឺងទេ។ ការប្រលងប្រចាំឆ្នាំជិតមកដល់ហើយ សល់ប្រមាណ៨ថ្ងៃទៀតទេ។ ឥលូវខ្ញុំកំពុងរំលឺកមេរៀនចាស់។ វិញ្ញាសាប្រលងរួមមាន៖
១ គណិតវិទ្យា (២ម)
២ សេដ្ឋកិច្ច(២ម)
៣ អង់គ្លេស (២ម)
៤ សិទ្ធិមនុស្ស (២ម)
៥ រូបវិទ្យា (២ម)
មិត្តភាព 11 April 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ខាងក្រោមជាកំនាព្យដែលមិត្តសរសេរជូនខ្ញុំមុនពេលខ្ញុំចាកចេញពីរកម្ពុជា។ សូមអរគុណមិត្តជាខ្លាំង!
មិត្តភាព
សូរិយាទន់ទាបរៀបលិចហើយ ឃាត់មិនបានឡើយព្រេងវាសនា
ធម្មជាតិជាអ្នកតាក់តែងចារ អោយសែងសូរិយារលត់ទៅ។
រីពេលវេលាក៏ដូច្នោះ ផ្តើមដំនើរឆ្ពោះពុំនិត្យនៅ
ពុំដែលចេះហត់សំរាកផ្លូវ ដើរកន្លងទៅមិនវិលវិញ។
ពិតដល់ត្រឹមនេះរូបខ្ញុំអើយ នៅមិនសុខឡើយសែនទម្នេញ
ព្រោះខ្លាចដល់ថ្ងៃត្រូវបែកចេញ ពីមិត្តសំលាញ់តាមវេលា។
ពេលប្រលងបាក់ឌុបរួចហើយ ពិតណាស់មិត្តអើយយើងបែកគ្នា
ខ្លះទៅបន្តរកវិជ្ជា តាមទីនានារឺភ្នំពេញ។
យើងឃ្លាតដូចជាសូរិយា រះមកហើយណាលិចទៅវិញ
តែសង្ឃឹមឃ្លាតទាំងពោរពេញ នាពេលជួបវិញចិត្តនៅចាំ។
ដូចនេះទើបខ្ញុំគិតគួចប៉ង ស្វែងរកចំនងចងចំនាំ
កំរងមិត្តភាពសូមផ្តែផ្តាំ ចូលរួមរួចចាំជានិរន្ត៍។
ដោយ សុជាតិ
ជិតក្លាយជាឆ្នាំទីពីរគេហើយ! 25 March 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ម្សិលមិញបានដំនឹងថាគេចាប់ផ្តើមប្រលងជ្រើសរើសសិស្សសំរាប់អាហារូបករណ៍មកកាន់ UWC ជុំទីមួយ។លឺថាឆ្នាំហ្នឹង នឹងមានម្នាក់មកសាលាខ្ញុំ មិនដឹងថានរណាទៅន! ចង់ដឹងឆាប់ៗ អាល់នឹងបានធ្វើជាឆ្នាំទីពីរម្តង។
ត្រូវតែចាប់ផ្តើមជាថ្មី! 20 March 2008
Posted by Rath in អំនានដោយផ្នែក.add a comment
គិតៗទៅជិតដល់ពេលប្រលងផ្តាច់ឆ្នាំហើយ។សល់ប្រមាណមួយខែទៀតទេ! គិតថានឹងរៀបចំកាលវិភាគថ្មីទាំងអស់ហើយត្រូវកំរិតខ្លួនឯងឲតឹងរឹងហើយបានៗ។ណាប្រលងផ្តាច់ឆ្នាំ ណា អេស.អេ.ធី ហើយមានទាំង អ៊ីអ៊ី ធីអូខេ!
វិស្សមកាលរដូវផ្ការីក 14 March 2008
Posted by Rath in អំនានដោយផ្នែក.add a comment
ពេលដែលរង់ចាំជាយូរបានមកដល់។ ពេលវេលាសំរាកចាប់ផ្តើម!
Food I eat today 5 March 2008
Posted by Rath in អំនានដោយផ្នែក.add a comment

នៅនេះម្ហូបមិនដែលមានសោភណភាពទេ ហើយរសជាតិក៏មិនឆ្ងាញ់ដែរ។តែអាមួយនេះនៅអាចត្រាំញ៉ាំបានខ្លះ!
Ski week is passed 22 February 2008
Posted by Rath in អំនានដោយផ្នែក.add a comment
Ok, let start from my lovely ski week. It was really amazing! I love it so much, although I feel a bit tired and sick now. I like downhill skiing rather than cross country skiing, of course, because I’ve done better in it. I start my downhill skiing on my first day. I was spending the first day on the baby hill, just to learn how to stop and turn. However, I got very little improve in that day. Second day was Kitchen day. I had time to sleep longer. I managed to go to downhill again. I spent the whole day, from 10am till 16pm to improve my downhill skill. Finally I managed to do it. I was so much happy. I forgot to be tired.
It was such a nice time ever since came to UWC.











